ព័ត៌មានជាតិ

ផ្អើលទាំងយប់! នារីម្នាក់ត្រូវបានក្រុមចោរ១ក្រុមមានគ្នាប្រហែលជាង១០នាក់ ធ្វើការឆក់កាបូបបានសម្រេច!..

ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់បានត្រូវក្រុមចោរឆក់មួយក្រុមមានគ្នាជាង១០បានធ្វើសមកម្មភាពឆក់កាបូបបានសម្រេចយ៉ាងសុវត្តិភាពដោយមិនរំខានសមត្ថកិច្ច ខណៈដែលគាត់ជិះម៉ូតូToday ១គ្រឿង ទៅយកប្អូនស្រីរបស់គាត់ចេញពីធ្វើការ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៧ នៅមម្ដុំផ្សារបឹងកេងកង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងទៅតាមសម្តីនារីរងគ្រោះ បានឲ្យដឹងថាមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូToday មួយគ្រឿង ពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើង បំណងទៅយកប្អូនរបស់គាត់ ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏មានក្រុមចោរមានគ្នា១០នាក់ជិះម៉ូតូជាច្រើនគ្រឿង បានជិះមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់បានសម្រេចយ៉ាងសុវត្តិភាពដោយមិនរំខានសមត្ថកិច្ច។ ដោយក្នុងការបូបដែលចោរឆក់មានលុយមួយចំនួន និងទូរសព្ទ Samsung Galaxy មួយទៀត។

ក្រោយកើតហេតុជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញារកជនសង្ស័យយកមកចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់