ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបស្លាកលេខ ព្រះសីហនុ 2B-2888 បើកដោយជនជាតិបុកពន្លះម៉ូតូPCX ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-2888 បើកដោយជនជាតិចិន ខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយនឹងម៉ូតូម៉ាក PCX ពណ៌ស ស្លាកលេខ​ ភ្នំពេញ 1FJ-7723 ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុហើយនោះ ដោយសារតែភាគីទាំងសងខាង សម្របសម្រួលគ្នាមិនត្រូវ ក៏សម្រេចឲ្យសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោក ធ្វើការវាស់វែងនាំយកទាំងម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់តែម្តង៕

មតិយោបល់