ព័ត៌មានជាតិ

ស្រ្តីម្នាក់បើករថយន្តម៉ាកToyota Rally មួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Toyota Rally ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខប៉ៃលិន 2A-9979 បើកបរដោយស្រ្តីម្នាក់ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត ហើយបើករត់ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គេឃើញរថយន្តខាងលើ បើកបរដោយស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូង ផ្លូវពេញទំហឹងបណ្តាលឲ្យបាក់១ផ្ទាំងរងការខូចខាត ។ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបង្កហេតុបានបើករត់គេចចេញពីកន្លែងកើត ហេតុ រថយន្តបែកកង់ទៅមុខលែងរួច ។

បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីចំណាត់ការរបស់កម្លាំងសមត្ថកិច្ច ជំនាញយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ៕

មតិយោបល់