ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្តរវល់តែនិយាយទូរសព្ទ មានអីជ្រុលទៅបុកឡិចស៊ីស RX300ពីក្រោយ ផ្អើលទាំងព្រឹក!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក HlGH LANDER មួយគ្រឿងបើកបរដោយជនជាតិចិន រវល់តែនិយាយទូរសព្ទជ្រុលចង្កូតទៅបុករថយន្តម៉ាក ឡិចស៊ីស RX300 ពីក្រោយ បណ្ដាលខូចខាតនិងបង្កការកកស្ទះចរាចរណ៍ទាំងព្រឹក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីរវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រី២នាក់ ជិះរថយន្តមួយគ្រឿងម៉ាក HIGHT LANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-4165 មួយគ្រឿង បើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ តៃកុងរថយន្តហាយលែនឌ័ររវល់តែនិយាយទូរសព្ទ ក៏ជ្រុលទៅបុករថយន្តពីក្រោយរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3378 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ ក្នុងទិសដៅស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តRX300 ខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ និងបានបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយពីកើតហេតុ ក៏មានវត្តមានសមត្ថកិច្ចចរាចរណ៍មូលដ្ឋានចុះទៅជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅកន្លែងកើតហេតុផងដែរ ដោយភាគីទាំងសងខាង បានសម្របសម្រួលគ្នាសងថ្លៃខូចខាតទៅរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងផងដែរ៕

https://youtu.be/HsoFlzAsDYc

មតិយោបល់