ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ2022 វេលាម៉ោង ២១និង៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ លើផ្លូវលំត្រង់ចំណុចភូមិព្រៃក្តី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថិបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-3931 អ្នកបើកបរឈ្មោះ រី វ៉ាន់លុង (ហៅ ហើម ) ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចខាងលើ បានប៉ះជាមួយម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-2484 អ្នកបើកបរឈ្មោះ ឈឿន ឆែប ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃក្តី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យឈ្មោះ រី វ៉ាន់លុង ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ និងឈ្មោះ ឈឿន ឆែប រងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ចំពោះវត្ថុតាងទាំង ២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់