ព័ត៌មានជាតិ

ឃោឃៅណាស់លោកអើយ! អារកសម្លាប់ឪពុកបង្កើតខ្លួនឯងដែលកំពុងដេក បណ្តាលឲ្យដាច់បំពង់កសម្លាប់យ៉ាងរន្ធត់!

សៀមរាបៈ លោក វរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់Post Newsថា មានករណីមនុស្សដោយ ចេតនាអារកសម្លាប់មនុស្ស (កូនអារកឪពុក) បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុច បរិវេណក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីមនុស្សឃាតដោយចេតនាខាងលើនេះ បង្កឡើងដោយជនសង្ស័យមានឈ្មោះ ឈឿម សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាកូន) បានយកកាំបិតខ្វែវ ទៅអារកឪពុកបង្កើតរបស់ខ្លួនឈ្មោះ ឈឿន ឈឿម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរជាងសំណង់ ដែលកំពុងដេកលើគ្រែក្បាលទៅទិសខាងជើង បណ្តាលឲ្យដាច់បំពង់កស្លាប់ នៅនឹងកន្លែងតែម្តង។ ចំណែកមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការអារកសម្លាប់ឪពុកខ្លួនឯងខាងលើ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ។ចំណែកជនសង្ស័យជាកូន កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់