ព័ត៌មានជាតិ

ចោរវ័យក្មេង! ចូលគាស់ផ្ទះគេលួចលុយបានម្តងញ៉ាម ម្ចាស់ទាន់ជាប់ខ្នោះបានសម្រេច

កណ្តាលៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច គាល់ផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចជនរងគ្រោះផ្ទះរបស់ឈ្មោះ ស៊ាប សុផល ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លាស់ ដារ៉ា ហៅអាកែក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងនោះដកហូតបាន៖ ទូល្វីសដងជ័រពណ៌ឆ្នូតក្រហម លាយស ចំនួន១ដើម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនថ្ងៃកើតហេតុ កន្លងមកជនរងគ្រោះបានទុកលុយនៅក្នុងផ្ទះ ហើយចេះតែបាត់ចំនួន២ទៅ៣លើក រួចមកហើយ ។ លុះមកដល់កើតហេតុរូបគាត់បានអង្គុយពួនសម្ងំនៅក្នុងព្រៃចេកខាងក្រោយផ្ទះ ឃ្លាំចាំមើលជនសង្ស័យដែលមកលួច ស្រាប់បានបន្តិចក្រោយមកជនរងគ្រោះក៏បានឃើញជនសង្ស័យ ដើរចូលមកពីក្រោយផ្ទះសំដៅចូលមកក្បែរមាត់ទ្វារ ហើយភ្លាមនោះក៏បានឃើញជនសង្ស័យធ្វើសកម្មភាពមួលវីសជញ្ជាំងផ្ទះរួចលូកដៃបើកគន្លឹះទ្វារ ស្រាប់តែក្នុងពេលភ្លាមនោះរូបគាត់ក៏បានស្ទុះចូលទៅចាប់ជនសង្ស័យ ព្រមទាំងវត្ថុតាងទូល្វីសជាប់ ហើយក៏បានទូរសព្ទហៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលឲ្យមកយក។

ក្រោយពេលកើតហេយុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានមកដល់ហើយក៏បាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំខ្ពបអាទាវ និងធ្វើការបញ្ជូនបន្តមកផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តចាត់ការកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់