ព័ត៌មានជាតិ

ប្រុសស្រី២នាក់ កំពុងធ្វើសកម្មភាពចែកចាយ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណិជួញដូរនិងប្រើប្រាស់សារធាតុញៀន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ០០នាទី ស្ថិតភូមិក្បាលជ្រោយ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០២នាក់រួមមាន៖
១/ឈ្មោះ សេន សារ៉ាត់ ភេទប្រុស ២៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតារត្ន័ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ(ឃាត់ខ្លួន)។
២/ឈ្មោះ ជា ណារី ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ​ ស្នាក់នៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរ បំរើការ KARAOKE (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖
-ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន១១កញ្ចប់
-ទូរសព្ទ័ដៃចំនួន ០៣គ្រឿង និងសម្ភារ:សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន។

ដំណើររឿង៖ កាលពីវេលាម៉ោងខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថិកិច្ចប៉ុស្តិនគរបាលរដ្ឋបាល ថា មានមុខសញ្ញាចំនួន០២នាក់កំពុងតែធ្វើសកម្មភាពជួញដូរនិងចែកចាយសារធាតុញៀនត្រង់ចំណុចខាងលើ។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចក៏ចុះបង្រ្កាប ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាល កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់