ព័ត៌មានសុខភាព

មានឆ្ងល់អត់! ហេតុអ្វីស្រីៗមួយចំនួនរៀបការយូរហើយមិនព្រមមានកូន?

ការយកកូន គឺជារឿងដ៏សំខាន់បំផុតសម្រាប់គូស្នេហ៍ដែលទើបនឹងចាប់ដៃគ្នាកសាងគ្រួសារថ្មី ដើម្បីបន្តពូជពងវង្សត្រកូល និងធ្វើឲ្យជាចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំផងដែរ។ប៉ុន្តែ គួរឲ្យបារម្ភ ព្រោះស្ត្រីសម័យនេះកំពុងតែប្រឈមនឹងបញ្ហាពិបាកយកកូនកាន់តែច្រើនទៅៗ មិនដូចស្ត្រីសម័យមុនឡើយ។ តើបណ្តោលមកពីមូលហេតុអ្វីទៅ? ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗដែលធ្វើឲ្យស្ត្រីមួយចំនួនធំពិបាកក្នុងការយកកូនៈ

ឆ្លងមេរោគ
យើងដឹងហើយថា ក្រោយពេលរួមភេទ មេជីវិតឈ្មោល នឹងហែលឆ្លងកាត់តាមរយៈមាត់ស្បូន ក៏ប៉ុន្តែប្រសិនបើមាត់ស្បូនឆ្លងមេរោគ បញ្ហាបង្កកំណើតនឹងត្រូវបរាជ័យម្តងហើយម្តងទៀត។

អតុល្យភាពម្រិត PH
នៅពេលបង្កកំណើត តម្រូវឲ្យទ្វារមាសមានសុខភាពល្អ តែផ្ទុយទៅវិញប្រសិនបើទ្វារមាសមានកម្រិត pH ទាប ឬខ្ពស់ពេក អាចបណ្តោលឲ្យការបង្កកំណើតមិនបានជោគជ័យឡើយ។ ព្រោះស្ថានភាពបែបនេះ អាចរាំងស្ទះដល់ការបញ្ចូនមេជីវិតឈ្មោល និងស៊ុតឲ្យជួបគ្នា ហេតុនេះការមានផ្ទៃពោះត្រូវពន្យារពេល។

កើតជំងឺមហារីកក្រពេញអូវែ
ស្ត្រីទាំងឡាយត្រូវចាំថា ជំងឺមហារីកក្រពេញអូវែអាចរំខានដល់ដំណើរការបញ្ចេញស៊ុត នេះហើយជាហេតុដែលធ្វើឲ្យការមានផ្ទៃពោះត្រូវខកខាន។

កត្តាអាយុ
រឿងដ៏សំខាន់មួយទៀត ដែលស្ត្រីគួរចាំទុកក្នុងចិត្ត គឺកត្តាអាយុ ព្រោះវាអាចប៉ះពាល់ដល់ការមានផ្ទៃពោះ ប្រសិនបើអ្នកបណ្តោលខ្លួនជ្រុលពេលរហូតដល់អាយុ ៣៥ឆ្នាំ។

បញ្ហាសាមញ្ញៗ
សូម្បីតែបញ្ហាសាមញ្ញៗដូចជា ការទទួលទានស្រាច្រើនពេក ភាពធាត់ពេក វដ្តរដូវមិនទៀង ក៏អាចបណ្តោលឲ្យការមានផ្ទៃពោះយឺតយ៉ាវដែរ។

ដូច្នេះ ដើម្បីឆាប់មានកូនដូចបំណង គូស្នេហ៍ទាំងឡាយមិនត្រូវខ្មាស់អៀននោះទេ គឺគួរតែទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញឲ្យបានត្រឹមត្រូវ៕

ប្រភពៈ boldsky

មតិយោបល់