ព័ត៌មានបច្ចេកវិទ្យា

គន្លឹះដោះស្រាយបញ្ហាផ្ញើសារ SMS មិនចេញលើទូរសព្ទដៃ iPhone

iPhone ត្រូវបានរចនាឡើងដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ-ទទួលសារ SMS និង iMessage ក្នុងពេលតែ​មួយ។ ជាច្រើនលើកច្រើនសារ អ្នកប្រើទូរសព្ទ iPhone ប្រហែលកត់សម្គាល់ឃើញថា សារ SMS របស់ខ្លួនផ្ញើមិនចេញ ឬផ្ញើទៅជាប់គាំងពាក់កណ្តាលផ្លូវហើយ។ បញ្ហានេះគឺជារឿងធម្មតានោះទេ សម្រាប់អ្នកប្រើ iPhone ហើយ​វាកើតឡើងដោយសារបញ្ហាបណ្តាញទូរសព្ទ ឬបញ្ហាមួយចំនួនផ្សេងទៀត។

ទោះយ៉ាងណា វាអាចនឹងត្រូវបានដោះស្រាយតាមគន្លឹះខាងក្រោមចំនួន ៤ ដែល Post Tech សូមបង្ហាញឡើងដូចតទៅ៖

1- ឆែកមើលបញ្ហាសេវាទូរសព្ទ

– ទូរសព្ទ iPhone មានទឹកប្រាក់ក្នុងគណនេយ្យសម្រាប់អាចផ្ញើសារចេញបាន?
– សេវាទូរសព្ទលើ iPhone លោកអ្នកគ្មាន ឬខ្សោយពេក?
– ទូរសព្ទកំពុងបើក Airplane mode (លោតសញ្ញាយន្តហោះត្រង់សញ្ញាសេវាទូរសព្ទ)?
– លេខទូរសព្ទដែលលោកអ្នកកំពុងផ្ញើទៅត្រូវបានកាត់ផ្តាច់?

2- បិទ/បើកទូរសព្ទ

សូមចុចសង្កត់លើប៊ូតុងបិទ/បើក ឬចាក់សោ ឱ្យជាប់រហូតដល់រូបផ្លែប៉ោមបង្ហាញឡើងលើអេក្រង់ ។ បន្ទាប់ពីទូរសព្ទឆេះមកវិញហើយ សូមសាកផ្ញើសារ SMS លោកអ្នកម្តងទៀត។ វិធីនេះ អាចនឹងជួយជុសជុលបញ្ហាផ្ញើសារ SMS អត់ចេញ និងទទួល SMS មិនបានពីទូរសព្ទពពួក ​Android។

3- ឆែកមើលថាតើមុខងារផ្ញើសារ SMS ក្នុងទូរសព្ទ បិទឬបើក

ចូលទៅកាន់កម្មវិធី Settings -> Message រួចចុចបើកលើមុខងារ Send as SMS ហើយសាកផ្ញើម្តងទៀត

4- ចុច Reset Network

ប្រសិនដំណោះស្រាយខាងលើពុំមានប្រសិទ្ធភាព លោកអ្នកអាចសាកវិធីនេះ ដោយចូលទៅកាន់កម្មវិធី Settings -> General -> Reset រួចចុចលើ Reset Network Settings ហើយចុច Confirm នោះទូរសព្ទនឹងបិទ រួចបើកឡើងវិញ។ បន្ទាប់មក សូមសាកល្បងផ្ញើសារ SMS ចេញម្តងទៀត។

បន្ទាប់ពីអនុវត្តគន្លឹះទាំងនេះរួចហើយ Post Tech សង្ឃឹមថាបញ្ហារបស់ប្រិយមិត្ត នឹងអាចដោះស្រាយបាន៕

មតិយោបល់