សង្វេគណាស់! បុរសម្នាក់មានជំងឺមហារីកធ្ងន់ធ្ងរ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលប្រពន្ធកូន

តាកែវៈ លោកវរសេនីយ៍ត្រី ផាន ផល អធិការស្រុកទ្រាំង បានប្រាប់ Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងដើមឈើ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ សេ រ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ មានជំងឺមហារីកធ្ងន់ បានប៉ុនប៉ង់សម្លាប់ខ្លួន២ដង ស្រាប់តែប្រពន្ធមិននៅក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង។

ចំពោះសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់