យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកណ្តាល បានសហការជាមួយក្រុមមន្រ្តី្តនៃរថយន្តពិសោធន៍ចល័ត និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យទំនិញនៅផ្សាគគីរ។
ជាលទ្ធផល ឃើញថាទំនិញទូទៅមានលក្ខណៈល្អច្រើន ហើយបានយកគំរូទំនិញ ចំនួន៤៣មុខដើម្បីពិសោធន៍ ជាលទ្ធផលគឺល្អទាំងអស់ លើកលែងតែផ្កាគូឆាយមួយមុខ ដែលឃើញមានសំណល់ថ្នាំកសិកម្មកម្រិតមធ្យម៕
មតិយោបល់