ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងបុរីពិភពថ្មី១ ផ្លូវលេខ២B ផ្ទះលេខ៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ ចាន់ ថារី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យ មានទីលំនៅទីតាំងកើតហេតុខាងលើ (លេខទូរស័ព្ទ៖ 096 606 1119 ) ។

ប្រភេទសំណង់ផ្ទះល្វែងសង់អំពីថ្ម(ទំហំ៤ម៉ែត្រx១៦ម៉ែត្រ) ។
-សម្ភារៈខូចខាតមួយចំនួននៅក្នុងបន្ទប់ឡៅតឿ ។
-ស្លាប់ មនុស្ស : គ្មាន ។
-របួស មនុស្ស : គ្មាន ។
-រថយន្តពន្លត់ អគ្គិភ័យ :(គ្មាន) ។
-អន្តរាគមន៍ពន្លត់: ប្រជាពលរដ្ឋជួយបាញ់ពន្លត់ទាន់ពេល ។
-មូលហេតុ: (ឆ្លងចរន្តអគ្គិសនី) ។
-ពន្លត់ចប់ : នៅម៉ោង ១១:០៥នាទី ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់