ក្រុមហ៊ុន Facebook អាចនឹងប្រកាសចេញឧបករណ៍ជជែកកម្សាន្តជាវីដេអូ ដើរដោយប្រព័ន្ធ Android ដាច់តែឯងមួយ ដើម្បីប្រណាំប្រជែងជាមួយក្រុមហ៊ុន Google និង Amazon ដែលបានដាក់ចេញនូវឧបករណ៍បំពងសំឡេងវៃឆ្លាតវៃឆ្លាត Amazon Echo និង Google Home រួចទៅហើយ។
ឧបករណ៍ជជែកកម្សាន្តតាមកម្មវិធី Messenger នោះ ក្រុមហ៊ុនបណ្តាញសង្គមយក្សមិនបានបំពាក់ប្រព័ន្ធដំណើរការផ្តាច់មុខរបស់ខ្លួនអ្វីនោះទេ ដោយសម្រេចជ្រើសរើសប្រើប្រព័ន្ធ Android របស់ក្រុមហ៊ុនអិុនធើណែតយក្ស Google ប៉ុន្តែ វាអាចនឹងត្រូវបានផ្លាស់ប្តូរនៅពេលអនាគតខាងមុខ តាមរយៈកម្មវិធីអភិវឌ្ឍផ្សេងៗ។
ឧបករណ៍ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់និយាយឆ្លើយឆ្លងដោយឃើញមុខគ្នាទៅវិញទៅមកក្នុងពេលវេលាជាក់ស្តែងនេះ នឹងបំពាក់មកជាមួយអេក្រង់ទំហំប៉ុនអេក្រង់កុំព្យូទ័រយួរដៃ កាមេរ៉ាដែលអាចចាប់យករូបភាពធំទូលាយ រន្ធស្រូប និងបំពងសំឡេង ហើយទាំងនេះ នឹងអាចបញ្ជាដោយប្រព័ន្ធកម្មវិធីបញ្ញាញាណសិប្បនិម្មិត AI (Artificial Intelligence) អភិវឌ្ឍឡើងដោយក្រុមហ៊ុនផ្ទាល់ ដើម្បីបន្ថែមសមត្ថភាពសក្តានុពលក្នុងការប្រកួតប្រជែង។
តាមរយៈប្រភពស្និទ្ធនឹងក្រុមហ៊ុន បានឱ្យដឹងថា ឧបករណ៍គំរូរបស់វា គឺកំពុងត្រូវបានប្រើសាកល្បងរួចទៅហើយនៅក្នុងបន្ទប់ពិសោធ Building 8 របស់ Facebook ដោយវាប្រើអេក្រង់ប្រភេទប៉ះបញ្ជាទំហំ ១៣ អីុញ និង ១៥ អីុញ។ ដូច្នេះ វាអាចនឹងត្រូវបានប្រកាសចេញក្នុងឆ្នាំ ២០១៨ ខាងមុខនេះជាមិនខាន៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់