ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន ​​ក្នុង​ផ្ទះសំណាក់​LSC ​ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់

ប៉ៃលិន: ក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រុសស្រី ចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្នងការខេត្ត ឆ្មក់ចូលបង្ក្រាបធ្វើការឃាត់ខ្លួន ក្នុងផ្ទះសំណាក់មួយកន្លែង រឹបអូសវត្ថុតាងបទល្មើសមួយចំនួនធំ ។

ប្រតិបត្ដិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៥:៣៥នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់LSC (បន្ទប់លេខ ១២២) ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកអនុសេនីយ៍ទោ អៀប វិសាល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងបង្ក្រាប បានឲ្យដឹងថា ករណីនេះ ធ្វើការបង្ក្រាបបាន ជនសង្ស័យចំនួន៤នាក់ (ស្រី១នាក់), ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន៥កញ្ចប់តូច, ដាវសាម៉ូរ៉ៃចំនួន១ រួមនឹងសម្ភារ:ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យទាំងនោះទីមួយឈ្មោះជា ងួនហាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ ២.វ៉ាត សុផល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិផ្សារថៃ ៣. រិន ឌី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារថៃ និង ៤. ដុក វិយ៉ាដា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ការតាមនីតិវិធីច្បាប់ ៕

fb_img_1473385104124

fb_img_1473385107149

fb_img_1473385111559

fb_img_1473385116187

fb_img_1473385120589

fb_img_1473385127648

មតិយោបល់