ព័ត៌មានជាតិ

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាឲ្យឃុំខ្លួនជនសង្ស័យ២នាក់ក្នុងករណីលួចម៉ូតូ!

កំពង់ចាមៈ ករណីលួចម៉ូតូ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរបានបង្ក្រាបកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៤៧៦ត.ព្រ និង៤៧៧ត.ព្រ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទ២នាក់ ពីបទលួច។

ដែលហេតុការណ៍ប្រព្រឹត្តកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកម្លាំងអធិការ ដ្ឋាននគរបាលស្រុកស្រីសន្ធរបង្រ្កាបបាន ហើយឃាត់ខ្លួន។

ជនសង្ស័យ២នាក់ម្នាក់ឈ្មោះ ឆិល ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងម្នាក់ទៀតមានឈ្មោះ ឆឹង សុខា ហៅពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិកំពង់ដំរី ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បច្ចុប្បន្នជនជាប់ចោទទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់