ព័ត៌មានជាតិ

រន្ធត់! កុងតឺន័របើកថយក្រោយបុកបុរសម្នាក់ផ្ទប់នឹងឡានស្ទូច ស្លាប់ក្រោយពេលបញ្ជូលដល់មន្ទីរពេទ្យ

ស្វាយរៀង: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តកុងតឺន័របើកថយក្រោយមិនប្រយ័ត្ន បណ្តាលឲ្យបុកបុរសម្នាក់ ផ្ទប់ជាប់ជាមួយរថយន្តស្ទូច ស្លាប់ក្រោយពេលបញ្ជូលទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានក្រុមហ៊ុនសូឡា ក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្តទាំង២គ្រឿងមករក្សាទុករង់ចាំការដោះស្រាយ៕

មតិយោបល់