ព័ត៌មានជាតិ

ជនសង្ស័យជាចោរស្រីចំណាស់ ដែលល្បីទទួលបានជំនួយច្រើនប្រចាំឆ្នាំនេះ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ!

បាត់ដំបងៈ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន របស់សាលាដំបូងខេត្តបាត់ដំបង បានសម្រេចបង្គាប់ឲ្យឃុំខ្លួនឈ្មោះ រួន រ៉ុម ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរមិនពិតប្រាកដ កើតនៅភូមិដកគ្រង ឃុំពង្រ ស្រុកពញាឭ ខេត្តកំពង់ឆ្នាំង ទីលំនៅសព្វថ្ងៃភូមិដកគ្រង ឃុំពង្រ ស្រុកពញាឭ ខេត្តកំពង់ឆ្នាំង ដោយជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ លួច ប្រព្រឹត្តនៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ផងដែរថា ស្ត្រីជាជនសង្ស័យនេះមានឈ្មោះ រូន រ៉ុម ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បានចូលលួចសម្ភារ: ខោអាវ របស់ឈ្មោះ ឌឿន រំភើយ ភេទស្រី អាយុ៣៥ឆ្នាំ មុខបរ លក់ដូរផ្សារ១៣មករា ស្នាក់នៅភូមិអូមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ភារ:បាត់បង់ ខោអាវដេកយប់ចំនួន៨កំប្លេរ និងខោក្រណាត់ចំនួន១៧ខោ។ ក្នុងពេលធ្វើសកម្មភាពលួចខោអាវ ជនសង្ស័យត្រូវបានម្ចាស់ទ្រព្យ និង ប្រជាពលរដ្ឋចាប់និងវាយបណ្ដាលឲ្យរងរបួសបន្តិចបន្តួចផងដែរ៕

https://youtu.be/tzs1oDjZJ_Y

មតិយោបល់