ព័ត៌មានជាតិ

អ្នកដែលចូលចិត្តញុាំ! សមត្ថកិច្ចរកឃើញ ជង្គង់មាន់ ស្លាបមាន់ ខូចគុណភាពនាំចូលពីប្រទេសថៃ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលប៉ុស្ដិ៍អូររំដួលនៃសាខាកាំកុងត្រូលខេត្តបាត់ដំបងបានសហការជាមួយសមត្ថកិច្ចគយ ប៉ូលិស ធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃដូចជា ស្ពៃក្ដោប ខ្ទឹម ត្រសក់ ស្ពៃជ្រក់ ខ្ញី ប្រហិត ត្រីស្រស់ ដើមខាត់ណា ដើម្បីរកសារធាតុគីមី ហាមឃាត់ ។

ជាលទ្ធផលបានរកឃើញ និង រឹបអូសនូវ ជង្គង់មាន់ ស្លាបមាន់ ខូចគុណភាពចំនួន ៤០ គីឡូក្រាម ដែលលួច បង្កប់ក្នុងបន្លែ និងផ្លែឈើ យកទៅរក្សាទុកដើម្បីដុតកម្ទេចចោល៕

មតិយោបល់