ព័ត៌មានកីឡា

ចឹងតើ បានជា Neymar ចង់ទៅ Paris Saint Germain ខ្លាំងបែបនេះ

ប្រភពពត៌មានចុងក្រោយមួយ របស់ Sky Sports បានឲ្យដឹងថា Neymar នឹងក្លាយជាកីឡាករទី១ ពិភពលោក ដែលមានតម្លៃពលកម្មខ្ពស់ជាងគេ ប្រសិនបើកីឡាករប្រេស៊ីលរូបនេះ ផ្លាស់ប្តូជាផ្លូវការណ៍ ទៅកាន់ក្រុម Paris Saint Germain ។

Sky Sports បានឲ្យដឹងថា ក្រុម Paris Saint Germain បានត្រៀមទឹកប្រាក់មហាសាល រហូតដល់ទៅ ២២២លានអឺរ៉ូ ក្នុងការទិញផ្តាច់កុងត្រា ពីក្រុម Barcelona។ ក្នុងនោះដែរ ប្រភពដដែលបានឲ្យដឹងថា Neymar នឹងទទួលបានតម្លៃខ្លួន ប្រមាណជា ៤៥លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលស្មើនឹងថ្លៃឈ្នួលប្រចាំសប្តាហ៍ខ្ពស់ជាងគេបំផុត ក្នុងពិភពលោក រហូតដល់ទៅ ៨៦៥០០០ អឺរ៉ូ។ តម្លៃកប់ពពកនេះហើយ ត្រូវបានអ្នកតាមដានបាល់ទាត់មួយចំនួនជឿជាក់ថា ហេតុផលនេះហើយ ដែលជម្រុញឲ្យ Neymar ចង់ចាកចេញពី Barcelona ទៅកាន់ PSG នេះ។ ក៍ប៉ុន្តែយ៉ាងណា ក៍ដោយ Neymar ធ្លាប់បានបកស្រាយរួចហើយថា ការចាកចេញពី Barcelona ទៅ PSG គឺដើម្បី ចង់ឈ្នះពានផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមែនដើម្បីលុយនោះទេ។

ដូច្នេះហើយ ប្រសិនបើពត៌មាន ផ្លូវការណ៍ នៃការផ្លាស់ប្តូរ Neymar ទៅកាន់ Paris Saint Germain មែននោះ ខ្សែប្រយុទ្ធប្រេស៊ីល រូបនេះនឹងក្លាយជាកីឡាករ ដែលទទួលតម្លៃពលកម្មខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ជាក់ជាមិនខាន។

មតិយោបល់