ព័ត៌មានជាតិ

ឆេះបង្គោលភ្លើងក្រោយផ្សារសុវណ្ណា ផ្អើលពេញខណ្ឌចំការមន!

ភ្នំពេញ: មានករណីឆ្លងចរន្តអគ្គិសនីមួយបានកើតឡើងបណ្តាលឲ្យឆាបឆេះខ្សែរភ្លើងយ៉ាងខ្លាំងនៅលើបង្កោលភ្លើងមួយកន្លែងនៅខាងក្រោយផ្សារសុវណ្ណា បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកធ្វើអន្តរាគមន៍ផងដែរ។

ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅលើបងគោលភ្លើងចំណុចផ្លូវលេខ ១៩៩ កែងផ្លូវ ៤៣០ ខាងក្រោយផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានភ្លើង និងផ្សែងហុយចេញពីលើបង្គោលភ្លើងខាងលើ ហើយក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនាំគ្នាទៅបាញ់ពន្លត់តែមិនអាចពន្លត់បានឡើយ ទើបមានការភ្ញាក់ផ្អើលទៅដល់កម្លាងមានសមត្ថកិច្ចជាច្រើនចុះមកដល់ផងដែរ។ ពេលនោះដោយភ្លើងឆេះខ្លាំងពេកមិនអាចពន្លត់បានកម្លាំងមានសមត្ថកិច្ចខណ្ឌចម្ការមន ក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលរាជធានីភ្នំពេញចំនួន២គ្រឿងមកបាញ់ទឹកពន្លត់ទើបធ្វើឲ្យភ្លើងរលត់មិនឆេះរាលដាលតទៅទៀតបានភ្លាមៗ។

ក្នុងករណីអគ្គិភ័យនេះដែរ កម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង ដោយបានឆេះបំផ្លាញអស់ខ្សែភ្លើង ខ្សែរកាបអុបទិក និងបណ្តាញខ្សែរអ៉ីនធឺណេតអស់មួយចំនួនផងដែរ៕

មតិយោបល់