ភ្នំពេញៈ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ឧសភា បានស្នើ ឲ្យសាធារណជនត្រូវចូលរួមបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារី ដែលមានស្នាដៃពិតជាយុវជនគំរូកម្ពុជាចំនួន១០នាក់។
សម្តេចហ៊ុន សែនបានឲ្យដឹងថា ការបោះឆ្នោត ខ្ញុំជាយុវជនគំរូកម្ពុជានៅពេលនេះ គឺក្រោយពីបានពិនិត្យជ្រើសរើស និងចំរាញ់យ៉ាងល្អិតល្អន់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រកួតប្រជែងជាច្រើនរយនាក់ គឺបានជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន ៧០ នាក់ ដែលបានបំពេញតាម គោល ការណ៍លក្ខ័ណចូលរួម។ សូមសាធារណៈជនចូលរួមបោះឆ្នោតគាំទ្រ បេក្ខជន បេក្ខនារី ដែលមានស្នាដៃពិតជា “ យុវជនគំរូពិត” ចំនួន ១០ នាក់ (TOP-10) ។
ការបោះឆ្នោតចាប់បើកពីម៉ោង ៧:០០ ល្ងាចនេះ ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៦ រហូតដល់ ម៉ោង ៦:០០ ល្ងាច ថ្ងៃទី ២៩ ឧសភា ឆ្នាំ២០១៦៕
មតិយោបល់