ព័ត៌មានជាតិ

ដឹកឈើអត់ច្បាប់ បែរជាអួតក្តែងៗថា ឈើមានច្បាប់ ព្រោះអាងមានលិខិតសម្រួលយោគយល់ពីចៅហ្វាយខេត្តទាំង៤

រតនគិរីៈ រថយន្តយីឌុបធុនធំ០៣គ្រឿងត្រូវបានគេដឹងថា បានដឹកឈើអត់ច្បាប់ឆ្ពោះទៅកាន់ព្រំដែនប្រទេសវៀតណាម ហើយពេលសមត្ថកិច្ចមូលដ្ឋានឃាត់សួរនាំបែរជាក្រុមអ្នកដឹកឈើស្រែកអួតក្តែងៗថា ឈើមានច្បាប់ ព្រោះអាងមានលិខិតសម្រួលយោគយល់ពីចៅហ្វាយខេត្តទាំង៤។ រីឯសមត្ថកិច្ចរដ្ឋាបាលព្រៃឈើ និងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចបានត្រឹមឆ្លើយឱ្យរួចតែពីមាត់ គ្មានទំនួលខុសត្រូវ យកឡេះរួចខ្លួន ព្រោះបានទទួលសំណូកពីម្ចាស់ឈើរួចហើយ។

មន្ត្រីមូលដ្ឋានបានលើកឡើងថា ការដឹកជញ្ជូនឈើនេះ គិតទៅវង់ល្ខោនមួយវង់នេះ សម្តែងបានល្អអស់ទាស់ ពិតជាធ្វើឱ្យពួកគេដែលសមត្ថកិច្ចមូលដ្ឋាន ហួសចិត្តគ្រប់ៗគ្នា។ មន្ត្រីមូលដ្ឋានបានលើកឡើងទៀតថា បើពូកែសម្តែងយ៉ាងនេះ មានអ្វីត្រូវគិតទៀតបើតាមកាពិនឹត្យមើលឃើញជាក់ស្ដែង រថយន្ដដែលដឹកឈើខាងលើ មានលិខិតតែ២៥ម៉ែត្រគូបសោះ ត្រូវដឹកបីរថយន្ដយីឌុប។ មួយរថយន្តយីឌុបគេដឹកចាប់ពីរ៤០ទៅ៥០ម៉ែត្រគូប ហើយដឹកដល់ទៅបីរថយន្ដទៅហើយ នៅមិនទាន់គ្រប់ទៀត តើប៉ុន្មានរថយន្ដទៀត ទើបគ្រប់២៥ម៉ែត្រ ត្រូវតាមលិខិត រឺ ក៏លិខិតនោះជាម៉ែត្រយក្ស៕

photo_2016-05-28_11-18-00photo_2016-05-28_11-17-59photo_2016-05-28_11-18-00 (2)photo_2016-05-28_11-17-58

មតិយោបល់