ភ្នំពេញៈ ជនសង្ស័យ២នាក់ រួមនិងថ្នាំញៀន៣កញ្ចប់ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនខណៈពេលកំពុងល្បាតពួនស្ទាក់ការពារបទល្មើសក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះបានកើតឡើងកាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨យប់ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានចុះល្បាតក្នុងមូលខណ្ឌដង្កោតាមផ្លូវជាតិលេខ២ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ហាក់ គឹមលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីនៅផ្ទះគានលេខ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខត្តកណ្ដាល។ និងទី២ឈ្មោះ ឌឿន សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីនៅផ្ទះគានលេខ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខត្តកណ្ដាល។
ប្រភពដដែលបានឲ្យដឹងថា លុះវេលាម៉ោង១១និង៤០នាទី ថ្ងៃខែឆ្នាំដដែលដល់ចំណុចខាងត្បូងរង្វង់មូលដីក្រហមផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ឃើញជនសង្ស័យ ចំនួន២នាក់ទី១ឈ្មោះ ហាក់ គឹមលាង និងទី២ឈ្មោះឌឿន សុផាត ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ូគីស្មាសរ៉េវ៉ូស៊េរីឆ្នាំ២០០៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1H-6346 ខាងលើដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅឲ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេរកឃើញក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ ថង់តូចកាន់នៅដៃខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ ហាក់ គឹមលាង។
ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ថង់តូច ទូរសព្ទដៃម៉ាកណូគា(ចុចពិល)ពណ៌ផ្កាឈូកចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿងម៉ាក ស៊ុយស៊ូគីស្មាសរ៉េវ៉ូស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1H-6346។
ក្រោយពីធ្វើការឃាត់ខ្លួនរួចហើយ សមត្ថកិច្ច ក៏បានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាងយកមកធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
https://youtu.be/SV1xNsmEVbc
មតិយោបល់