ព័ត៌មានជាតិ

ឆក់កាបូបជនបរទេសបានហើយ! ជិះរត់គេចមកជួបសមត្ថកិច្ច ចាប់វាយខ្នោះ!!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃរបស់ជនបរទេសម្នាក់បានសម្រេច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅមុខក្រុមហ៊ុន ម៉ូបីធែល ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ LECAMJUSTINE ភេទស្រី អាយុ២២ឆ្នាំ ជនជាតិបារាំង មុខរបរនិសិ្សតពេទ្យ កាន់លិខិតឆ្លងដែនលេខ 17CA38632 ទីស្នាក់នៅផ្ទះសំណាក់ ម្តុំផ្សារកណ្តាល សង្កាត់ ផ្សាកណ្តាល ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ផេង រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧១អឺ១ ផ្លូវ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ។ ក្នុងនោះដកហូតបាន ៖ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CK-7446, អត្តសញ្ញាណប័ណ្ណជនជាតិបារាំង ១សន្លឹក , លិខិតឆ្លងដែន ១សន្លឹក,ទូរសព្ទដៃម៉ាក អាយហ្វូ6 ចំនួន១គ្រឿង,ដុំសាកថ្មចំនួន១,ប្រាក់ដុល្លារចំនួន១១ដុល្លារ និង កាបូបដៃ ពណ៌ ខ្មៅចំនួន១។

ប្រភពដដែលបន្តថា ជនរងគ្រោះនិងមិត្តភក្តិ បានចេញពីក្លឹប បាអេខ្លិបស្តាយ ដើរទៅវិមានឯករាជ្យ លុះដល់ចំណុចកើតហេតុ ផ្លូវព្រះសីហនុកែង៥៥ សង្កាត់ចតុមុខ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពជិះម៉ូតូ តាមពីក្រោយអែប ជិតជនរងគ្រោះ ហើយបានធ្វើសកម្មភពឆក់កាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច ក៏ត្រូវជនរងគ្រោះ និងអ្នកដំណើរឃើញស្រែកចោរៗ ដេញតាមពីក្រោយ លុះដល់ចំណុចស្តុបពេទ្យចិន កម្លាំងល្បាតរបស់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដេញចាប់បានម្នាក់ រួមនឹងវត្ថុតាង មកកាន់អធិការដ្ឋានខណ្ឌ៧ មករាតែម្តង រីឯគ្នាវាម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងដកហូតប្រគល់ជូនម្ចាស់វិញ ម៉ូតូនិងជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់