ព័ត៌មានបច្ចេកវិទ្យា

LG សន្យាថា ស្មាតហ្វូនលំដាប់កំពូលបន្ទាប់របស់ខ្លួន នឹងបំពាក់អេក្រង់គែមស្តើង ទំហំ ៦ អីុញ

ក្រុមហ៊ុនអេឡីចត្រូនិក LG បានសន្យានៅថ្ងៃម្សិលមិញថា ខ្លួននឹងប្រើអេក្រង់ស្ទើរគ្មានស៊ុមព័ទ្ធជុំវិញប្រភេទ OLED សម្រាប់បំពាក់ឱ្យកំពូលស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួន។

ក្រុមហ៊ុននិយាយថា ស្មាតហ្វូនស៊េរីក្រោយនោះ នឹងក្លាយជាទូរសព្ទបំពាក់អេក្រង់ OLED FullVision ផ្សំពីជាតិផ្លាស្ទិច ដំបូងបង្អស់មិនធ្លាប់មាន ជាមួយគែមស្តើងស្ទើរគ្មានស៊ុម ដូចជាទូរសព្ទស៊េរី G6 និង Q6 ហើយមានទំហំរហូតដល់ ៦ អីុញ ខ្នាតបញ្ចាំងរូបភាព QHD+ (១,៤៤០x២៨៨០ ភិចសែល)។

យោងតាមរូបភាពដែលបានទម្លាយចេញ ស្មាតហ្វូននោះ គឺច្បាស់ថានឹងមានគែមអេក្រង់កោងដូចជា Samsung Galaxy S8 និង Note 8 ដែលត្រៀមចេញឆាប់ៗនេះ។ ទោះបីជា LG មិនបានបញ្ជាក់ថា វាគឺជាម៉ូឌែលអ្វី ឬស៊េរីអ្វីក៏ដោយ តែគេជឿថា វានឹងជា V30 ដែលនឹងប្រកាសចេញនៅថ្ងៃទី ៣១ សីហាខាងមុខនេះជាមិនខាន៕

ប្រភពព័ត៌មានៈ thenextweb

មតិយោបល់