ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! ករណីចោរលួចរថយន្ត នៅខេត្តព្រៃវែង

ព្រៃវែង: មានករណីលួចរថយន្តសាំងយ៉ុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៤ទៀបភ្លឺ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ។

ជនរងគ្រោះឈ្មោះ គឹម សុគុណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិស្វាយជួរ ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្តកំពង់ចាម បានបាត់រថយន្តសាំងយ៉ុង១២កៅអី ពណ៌លឿង គ្មានស្លាកលេខ ។

ដំណើររឿង៖ យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានរួមដំណើរជាមួយមនុស្ស ៥នាក់ ទៅពិនិត្យព្យាបាលជំងឺឯប្រទេសវៀតណាម ពេលធ្វើដំណើរចេញពីខេត្តកំពង់ចាម មកដល់ព្រៃវែងមេឃងងឹតកាន់តែយប់ជ្រៅ ក៏ឈប់សម្រាក់នៅផ្ទះបងប្អូនឈ្មោះ ភួង សារីន ភេទប្រុស អាយុ ៣៦ឆ្នាំ លុះក្រោកពីដេកវិញស្រាប់តែបាត់រថយន្ត បង្កការភ្ញាក់ផ្អើលទាំងព្រឹក៕

មតិយោបល់