ព័ត៌មានកីឡា

Hazard រារែកចិត្តចង់ទៅ Barcelona ជាង Real Madrid

ខ្សែបម្រើស្លាបប៊ែលហ្ស៊ិក Eden Hazard កំពុងតែមិនទាន់ច្បាស់ពីការផ្លាស់ទៅកាន់ក្រុម Real Madrid ឬ Barcelona ឡើយ។

យ៉ាងណាវិញ បើតាម Don Balon បានឲ្យដឹងថា កីឡាករ Eden Hazard ចង់ផ្លាស់ទៅកាន់ក្រុម Barcelona ជាជាងការផ្លាស់មកកាន់ក្រុម Real Madrid ។ ជាការពិតណាស់ ក្រោយពីការចាកចេញរបស់ Neymar កីឡាករឆ្នើម របស់ក្រុម តោខៀវ Chelsea បានសម្លឹងឃើញឱកាសល្អមួយ ដែលរូបគេអាចទៅជំនួសតំណែងរបស់ Neymar បាននៅ Barcelona ។ ម្យ៉ាងវិញទៀត ក្រុម Barcelona ក៍មានបំណងចង់បានខ្សែបម្រើស្លាបប៊ែលហ្ស៊ិក រូបនេះដែរ ដើម្បីយកទៅបំពេញបន្ថែមនូវតំបន់ដែលក្រុមយក្សអេស្ប៉ាញមួយនេះកំពុងខ្វះខាត។

ជាងនេះទៅទៀត ការចាប់អារម្មណ៍ Barcelona ជាជាង Real Madrid នេះគឺជាជម្រើស ល្អដែល Hazard កំពុងធ្វើ ព្រោះថា នៅ Real Madrid មិនមានកន្លែងទំនេរឡើយ ដោយសារតែកីឡាករនៅតំបន់បម្រើ មិនមានការចាកចេញ ហើយថែមទាំងកំពុងតាមប្រមាញ់ Kylian Mbappe បន្ថែមទៀត។ ចំណែកនៅ Barcelona វិញ Neymar កំពុងតែចាកចេញ ជាហេតុធ្វើឲ្យ Hazard មសនឱកាសច្រើនក្នុងការលេងក្នុងជម្រើស ១១នាក់ដំបូង។

ដូច្នេះហើយ ការបោះបង់ Real Madrid ស្រវាក្រុម Barcelona នោះគឺជារឿងត្រឹមត្រូវបំផុតសម្រាប់កីឡាករ Eden Hazard ក៍ប៉ុន្តែ ចំពោះតម្លៃខ្លួន វិញនៅមិនទាន់ច្បាស់ នៅឡើយទេ ខណ:ប្រភពពីអេស្ប៉ាញ បានឲ្យដឹងថា មិនទាបជាង ១០០លានអឺរ៉ូឡើយ។

មតិយោបល់