ព័ត៌មានជាតិ

ដាច់ភ្លើងទៀតហើយ! ខណ្ឌទួលគោក សង្កាត់បឹងកេងកង នៅផ្លូវលេខ២៩១

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង២និង៥០នាទីរសៀល នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ(OP081 -F3) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការបង្វែរខ្សែបណ្តាញតង់ស្យុងទាប(LV) ដាក់លើបង្គោលភ្លើងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៩១ សង្កាត់បឹងកេងកង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅម៉ោង៥ល្ងាចនេះវិញ៕

មតិយោបល់