ភ្នំពេញៈ ក្មេងប្រុសម្នាក់មិនជាកូនអ្នកណាទេដើរវង្វងហើយប្រាប់ថាគ្មានឪពុកម្តាយត្រូវប្រជាការពារខណ្ឌដូនពេញនាំសាលាខណ្ឌដូនពេញដើម្បីស្វែងរកសាច់ញាតិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅមាត់ទន្លេខាងមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ក្មេងខាងលើមានឈ្មោះ លៀង ឡាំងហួង អាយុ៧ឆ្នាំ ទីលំនៅត្រូវបានក្មេងឆ្លើយប្រាប់ថាម្តងនៅសៀមរាបនិងម្តងនិយាយថានៅក្នុងផ្ទះសំណាក់ក្នុងក្រុងភ្នំពេញជាមួយប្អូនម្នាក់ទៀតហើយម្តងថានៅម្នាក់ឯង។
ប្រភពព័ត៌មានពីប្រជាកាពារខណ្ឌដូនពេញម្នាក់បានឲ្យដឹងថាក្មេងខាងលើត្រូវបានប្រជាពលរដ្ឋប្រទះឃើញដើរវង្វេងហើយក៏នាំក្មេងនោះមកប្រគល់ឲ្យប្រជាការពារនៅមុខព្រះបរមរាជវាំង ហើយប្រជាការពារក៏នាំក្មេងនោះមកសាលាខណ្ឌដូនពេញតែម្តងដើម្បីទាក់ទងទៅបណ្តាញផ្សប់ផ្សាយផ្សេងៗរកសាច់ញាតិក្មេងនេះ។
គិតត្រូវម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែលក្មេងប្រុសខាងលើមិនទាន់រកឃើញសាច់ញាតិនៅឡើយនោះទេហើយរូបគេនៅក្នុងសាលាខណ្ឌដូនពេញនៅឡើយ៕
មតិយោបល់