កែបៈ តាមសេចក្តីរាយការណ៍មកថា បុរស៣នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅវេលាម៉ោង៩:១០នាទី ព្រឹកថ្ងៃទី២៨ឧសភានេះ នៅមុខពន្ធដា ខេត្តកែប កណ្តាលទីប្រជុំជន។
សមត្ថកិច្ចបាននិយាយថា បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និង ២នាក់ទៀតរបួសធ្ងន់ឈាមហូរស្រោចពេញខ្លួនប្រាណ ក្រោយពីបើកម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-6495 ជិះឌុបគ្នាប្រុសៗ៣នាក់ បើកទៅបុកខឿនផ្លូវ ត្រង់ចំណុចពន្ធដាខេត្ត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ មាន ទី១ ឈ្មោះ ឌឹម ចក់ អាយុ ៣៤ឆ្នាំ រស់នៅភូមិក្តាពុក ឃុំសេនាឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង (របួសធ្ងន់)។ ជនរងគ្រោះទី២ឈ្មោះ សឿន ថេន អាយុ២៤ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំនគររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង (របួសធ្ងន់) និងជនរងគ្រោះទី៣ឈ្មោះ អ៊ុល វុទ្ធី អាយុ ២៦ឆ្នាំ រស់នៅភូមិស្វាយអណ្តូង ឃុំកោះស្តៅ ស្រុកពាមជ័រ ខេត្តព្រៃវែង(ស្លាប់)៕


មតិយោបល់