ព័ត៌មានជាតិ

ប្រទះឃើញលឹង្គព្រះឥសូរ ដែលបន្សល់ទុករាប់រយឆ្នាំ

ព្រៃវែង: បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីអ្នកភូមិបានប្រទះឃើញថ្មមួយដុំ ដែលមានទម្រង់ជារូបលឹង្គ ត្រូវបានគេចាត់ទុកថា ជាលឹង្គព្រះឥសូរ ដែលមានអាយុកាលរាប់រយឆ្នាំ។

សមត្ថកិច្ច បានឲ្យដឹងថា លឹង្គព្រះឥសូរដែលអ្នកភូមិប្រទះឃើញនៅពេលជីកប្រឡាយបង្ហូរទឹកចេញពីស្រែនេះ មានទំហំ ០,២០ម៉ែត្រ x ០,៦០ម៉ែត្រ
កប់នៅក្នុងដីជម្រៅជាង១ម៉ែត្រ នៅក្បែទួលបុរាណព្រះធាតុ ស្ថិតក្នុង ភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

បុរសវ័យ៥៥ឆ្នាំ ឈ្មោះ ធី ធូរ បានប្រទះឃើញលឹង្គព្រះឥសូរ គ្រាដែលគាត់ជួល គ្រឿងចក្រ ជីកប្រឡាយនៅក្បែរទួលនោះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ឧសភា ម្សិលមិញ។ ពេលនេះ លោក ធី ធូរ អ្នកភូមិឯទៀតដែលកំពុងចោមរោម ព្រមទាំងសមត្ថកិច្ចបានធ្វើការទាក់ទងទៅកាន់មន្ទីរវប្បធម៌ខេត្តព្រៃវែងហើយ៕

photo_2016-05-28_14-27-14

photo_2016-05-28_14-27-11

មតិយោបល់