ភ្នំពេញៈ ជនសង្ស័យ១នាក់ ក្នុងចំនោមបក្ខពួក៦នាក់ត្រូវបានសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីពួកគេចូលធ្វើសកម្មភាពកាត់បង្អួចចូលលួចខោអាវក្នុងរោងចក្រ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅរោងចក្រមួយកន្លែងស្ថិតក្នុងភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ងួត សារ៉ុម ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិរលួស ឃុំរលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ចំណែកបក្ខពួក៥នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យមានគ្នា៦នាក់បានលួចចូលកាត់បង្អួចចូលក្នុងរោងចក្រដើម្បីលួចរបស់របរ ដោយបក្ខពួក២នាក់ចូលខាងក្នុង និង៤នាក់ទៀតនៅចាំនៅផ្លូវខាងក្រៅ។ ខណៈកំពុងប្រមូលខោងអាវស្រាប់តែសន្តិសុខដែលយាមខាងក្នុងមកទាន់ ក៏ចាប់បានម្នាក់ចំណែកបក្ខពួក៥នាក់ទៀតដឹងខ្លួនក៏រត់គេចខ្លួនបាត់។
លុះព្រឹកឡើង ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យនាំខ្លួនជនសង្ស័យកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីសាងសំណុំរឿង និងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់