ព័ត៌មានជាតិ

អីក៏យ៉ាងនេះ! ទៅដាក់សន្ទូចនៅឯបឹង មេឃភ្លៀងសុំផ្ទះគេជ្រក ឃើញក្មេងស្រីកូនម្ចាស់ផ្ទះទំនងយកដៃស្ទាបប្រដាប់ភេទជាប់ខ្នោះសមត្ថកិច្ច!

កណ្តាលៈ បុរសម្នាក់ចេញពីផ្ទះដើម្បីទៅដាក់សន្ទូចនៅឯបឹងក្រោយផ្ទះរបស់ខ្លួន គាប់ជួនពេលនោះមានភ្លៀងធ្លាក់ បានទៅជ្រកភ្លៀងក្នុងរោងផ្ទះរបស់ម្ចាស់ផ្ទះ ពេលឃើញកូនម្ចាស់ផ្ទះទំនងយកដៃស្ទាបប្រដាប់ភេទ ត្រូវឪពុកឃើញទាន់ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤និង៤០នាទី នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័តឥមានពីនគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម ស ឡ ភេទស្រី អាយុ៦ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឪពុកឈ្មោះ ដួង មឿន អាយុ៤២ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ទ្រី សៀងហៃ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ រីឯជនសង្ស័យឈ្មោះ បាន ស៊ឹម ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

ប្រភពដដែលពីលោកវរសេនីយ៍ ប៉ា សំអិត អធិការស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង ខាងលើ ជនសង្ស័យបានចេញពីផ្ទះដើម្បីទៅដាក់សន្ទូចនៅឯបឹងក្រោយផ្ទះរបស់ខ្លួន គាប់ជួនពេលនោះមានភ្លៀងធ្លាក់ ជនសង្ស័យក៏បានទៅជ្រកភ្លៀងក្នុងរោងរបស់ឈ្មោះ ដួង មឿន ភេទប្រុស អាយុ៤២ឆ្នាំ(ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) ពេលអង្គុយជ្រកភ្លៀងនោះជនសង្ស័យក៏បានយកទូរសព្ទចាក់ចំរៀងស្តាប់ រួចក៏បានយកផ្លែសន្ទូចមកបិតនុយសំរាប់ដាក់បង្កៃយកត្រី ពេលនោះជនរងគ្រោះក៏បានមកយកទូរសព្ទរបស់ជនសង្ស័យដែលទុកនៅលើកៅអី ហើយប្រាប់ឲ្យជនសង្ស័យបើកទូរទស្សន៍ឲ្យខ្លួនមើល ពេលកំពុងមើលជនរងគ្រោះបានធ្វើឲ្យវៀចអង់តែនទូរសព្ទដៃ ឃើញដូចនេះជនសង្ស័យក៏បានយកទូរសព្ទមកតម្រង់អង់តែន ពេលនោះជនរងគ្រោះក៏បានមកទ្រោបខ្លួនលើខ្នងរបស់ជនសង្ស័យ ហើយជនសង្ស័យបានយកដៃទៅស្ទាបប្រដាប់ភេទរបស់ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះមានអាការៈឈឺចាប់ រួចបានទៅនិយាយប្រាប់ម្តាយថា ជនសង្ស័យបានយកដៃមកស្ទាបប្រដាប់ភេទខ្លួន។ ភ្លាមនោះម្តាយរបស់ជនរងគ្រោះបានទូរសព្ទមកប្តឹង នគរបាលប៉ុស្តិ៍ភូមិធំ។

ក្រោយទទួលដំណឹងនេះភ្លាម នគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ មកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកដៃទៅស្ទាបប្រដាប់ភេទរបស់ជនរងគ្រោះពិតប្រាកដមែន។

ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់