ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌរបស់លោកតា វ័យ៦៨ឆ្នាំ ដុតផ្ទះខ្លួនឯងខ្ទេច!

ពោធិ៍សាត់: ជនសង្ស័យជាលោកតា វ័យ ៦៨ឆ្នាំម្នាក់ បានដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆាបឆេះខ្ទេចគ្មានសល់ ព្រោះតែភ្លើងប្រចណ្ឌ័ប្រពន្ធ កាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ វ័រ សារីម អាយុ៦៨ឆ្នាំ ។ ចំណែកប្រពន្ធឈ្មោះ កែម សុខ អាយុ៣៨ឆ្នាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះដោយផ្អែកតាមពាក្យបណ្តឹងរបស់ស្រ្តីជាប្រពន្ធ គឺជនសង្ស័យជាលោកតាវ័យ៦៨ឆ្នាំ បានផឹកស្រវឹង រហូតផ្ទុះទំនាស់ជាមួយនឹងប្រពន្ធ ដោយបម្រុងនឹងដុតផ្ទះចោល។ ហើយអគ្គិភ័យនេះ បានឆាបឆេះផ្ទះទំហំ៤ម៉ែត្រ គុណ២៥ម៉ែត្រ និងឆាបឆេះរថយន្តមួយគ្រឿង , កង់ចំនួន៣គ្រឿង, ផ្ទាំងសូឡា២គ្រឿង ,ធុងបាស៣គ្រាប់,គ្រែចំនួន៦ ,តុបាយ១ឈុត ,ចង្រ្កានហ្គាស់១ឈុត , ទូរទស្សន៍២គ្រឿង និងសម្ភារ:មួយចំនួនទៀត។ ប៉ុន្តែចំពោះសាកសួរទៅលើជនសង្ស័យ គឺបានបដិសេធថា ការឆាបឆេះនេះ គឺបណ្តាលមកពីភ្លើងចង្ក្រាន្ត ។ តែទោះបីជាយ៉ាងណា ពេលនេះជនសង្ស័យកំពុងត្រូវសមត្ថកិច្ចសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់