ព័ត៌មានជាតិ

Update៖ រថយន្តដឹកស្រាបៀរអង្គរ បើកជែងរថយន្ត១គ្រឿងទៀត រេចង្កូក្រឡាប់ខ្លួនឯង

ភ្នំពេញៈ រថយន្តទ្រុងម៉ាកISUZUរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ខណៈដែលដឹកស្រាបៀរពេញទ្រុងហើយបានបើកបរក្នុងល្បឿនយ៉ាងលឿនជែងរថយន្ត១គ្រឿងទៀត ដែលបើកបរនៅខាងមុខក៏បានរេចង្កូតចុះឡើងៗរួច ក៏ក្រឡាប់ដេកស្ដូកនៅលើផ្លូវ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបរឬនរណាម្នាក់រងរបួសនោះឡើយ ចំណែកស្រាបៀរនៅក្នុងទ្រុងរថយន្តនោះក៏មិនបានជ្រុះនោះដែរ។

ឧប្បត្តិហេតុក្រឡាប់រថយន្តខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តដែលក្រឡាប់នោះម៉ាកSUZU ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2X-0281របស់ក្រុមហ៊ុនស្រាបៀរអង្គរ បានរងការខូចខាតយ៉ាងដំណំ និងបានបង្កឲ្យមានការកកស្ទះចរាចរនៅលើកំណាត់ផ្លូវនោះប្រហែលជាងកន្លះម៉ោងដែរ ទម្រាំគេយករថយន្តស្ទូចទៅស្ទូចយករថយន្តនោះចេញពីកន្លែងកើតហេតុរួច។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តដឹកស្រាបៀរមួយគ្រឿងនេះដឹកស្រាបៀរពេញបើកបរធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបន្ថែមល្បឿនជែងរថយន្ត១គ្រឿងទៀតដែលកំពុងបើកបរនៅខាងមុខស្របគ្នា។ ស្រាប់តែរេចង្កូតក្រឡាប់ទាំងកំរោល ដេកស្ដូកនៅលើផ្លូវតែម្ដង ប៉ុន្តែខណៈនោះមិនបានបណ្ដាលឲ្យអ្នកបើកបរមិនបានរងរបួសនោះឡើយ ហើយក៏មិនបានប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវណាម្នាក់នោះដែរ ចំណែករថយន្តនេះបានរងការខូចខាតយ៉ាងដំណំ។ មិនតែប៉ុណ្ណោះបានបង្កឲ្យមានការកកស្ទះចរាចរផងដែរ ហើយក្រោយមកនគរបាល បានយករថយន្តស្ទូចទៅស្ទូចលើកយករថយន្តនោះទៅរក្សាទុក ដើម្បីឲ្យម្ចាស់និងអ្នកបើកបរចូលទៅធ្វើការអប់រំណែរនាំពីការបើកបរតាមច្បាប់ចរាចរផ្លូវគោក៕

https://youtu.be/113dqwPwBXE

មតិយោបល់