ព័ត៌មានសុខភាព

ពិតទេ ទទួលទានផ្លែស្វាយ អាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន?

ជាទូទៅជំងឺទឹកនោមផ្អែម តែងតែកើតមានចំពោះមនុស្សវ័យ ៥០ឆ្នាំឡើងទៅមិនប្រកាន់ភេទនោះឡើយ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់មនុស្សវ័យក្មេង និងស្ត្រីមានផ្ទៃពោះផងដែរ។

រឿងដ៏គួរឲ្យខ្លាចបំផុតនោះ គឺជំងឺទឹកនោមផ្អែម មិនទាន់មានថ្នាំអាចព្យាបាលឲ្យជាសះស្បើយឡើយទេ។ ជំងឺទឹកនោមផ្អែម អាចបង្កឡើងដោយសារតែជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក រាងកាយមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ហើយលទ្ធផលនឹងកើតមានភាពអវិជ្ជមានដល់រាងកាយ។ ចំណែកឯករោគសញ្ញានៃជំងឺទឹកនោមផ្អែម រួមមាន ស្រកទម្ងន់ដោយគ្មានមូលហេតុ នោមញឹក ខ្សោយប្រព័ន្ធភាពស៊ាំ អស់កម្លាំង កំណកកឈាម .ល.។

ទោះជាយ៉ាងណា ថ្មីៗនេះមានការស្រាវជ្រាវមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី FASEB បានបង្ហាញថា ផ្លែស្វាយ អាចគ្រប់គ្រងជំងឺទឹកនោមផ្អែម បាន។ ព្រោះជាតិសរសៃ និងវីតាមីន A របស់វា មានសមត្ថភាពអាចកាត់បន្ថយការរលាកនៃសរីរាង្គខាងក្នុងរបស់អ្នកជំងឺទឹកនោមផ្អែម។

លើសពីនេះទៅទៀត ផ្លែស្វាយ ក៏អាចរក្សាកម្រិតជាតិគ្លុយកូសនៅក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែម និងរារាំងមិនឲ្យជំងឺរីកលូតលាស់ថែមទៀត ដូច្នេះជំងឺនេះនឹងត្រូវគ្រប់គ្រងបាន។

អ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងតែគេចចេញពីការទទួលទានស្វាយ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពកាន់តែខ្លាំង ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិត បានបង្ហាញថា ការទទួលទានស្វាយជាប្រចាំមិនត្រឹមតែអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមប៉ុណ្ណោះតែ ថែមទាំងមានសារៈសំខាន់ចំពោះការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺនេះផងដែរ៕

ប្រភពៈ boldsky

មតិយោបល់