ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន៨៣កញ្ចប់

កំពត: នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកឈូក បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ឃាត់ខ្លួនជនសង្ស័យបានចំនួន៤ នាក់ ទី១ឈ្មោះ សុផាត ឆយី ភេទស្រី អាយុ២៤ឆ្នាំ, ទី២ឈ្មោះ សុផាត បូរា ភេទប្រុស អាយុ២៥ឆ្នាំ, ទី៣ឈ្មោះ ជូ សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ, ទី៤ឈ្មោះ ទិត្យ ខេមរា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រីឯ៣នាក់ ខាងលើនៅភូមិកើតហេតុ ។ និងដកហូតថ្នាំញៀនបានចំនួន ៨៣ កញ្ចប់ (ធំ១កញ្ចប់ និងតូច ៨២ កញ្ថប់) ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់