ព័ត៌មានជាតិ

ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តលឿនបត់ខុសផ្លូវដាំក្បាលចូលទឹកស្អុយ

ភ្នំពេញ: ស្ត្រីម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនបត់ខុសផ្លូវដាំក្បាលចុះទឹកប្រឡាយលូទឹកស្អុយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចប្រឡាយលូទឹកស្អុយ ក្រោយវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញស្ត្រីម្នាក់បើករថយន្ត ម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5308 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បម្រុងបត់ស្ដាំដៃមកផ្លូវបេតុងតាមប្រឡាយលូទឹកស្អុយ ស្រាប់តែមិនទាន់ដល់ផ្លូវបត់ផងបានបួងចង្កូតមកស្ដាំដៃ ដាំក្បាលចុះក្នុងប្រឡាយលូទឹកស្អុយគូទឡើងលើ សំណាងល្អអ្នកបើកបរមិនមានរងរបួស។
ក្រោយពេលកេីតហេតុម្ចាស់រថយន្តបានចាកចេញពីកន្លែងកេីតហេតុរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី ១៥ខែធ្នូ ឆ្នាំ ដដែលមិនឃេីញម្ចាស់មកយករថយន្តរបស់ខ្លួនវិញទេីបសម្ថកិច្ចមូលដ្ឋានបានសំណូរពរឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដេីម្បីឲ្យរថយន្តឆាប់មកយករថយន្តរបស់ខ្លួនវិញ៕

មតិយោបល់