ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មលើស្រ្តីម្នាក់នៅផ្ទះសំណាក់យីហោ មុនីកា សមត្ថកិច្ចរកឃើញឃាតកពិតហើយ

ភ្នំពេញ: ករណីឃាតកម្មលើស្ត្រីស្រស់ស្អាត់ម្នាក់ នៅផ្ទះសំណាក់យីហោ មុនីកា កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅនេះ សមត្ថកិច្ចរកឃើញឃាតកពិតហើយ។

បើតាមលោក ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃទី៥ សីហា ២០១៧ នេះ កម្លាំងមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងខេត្ត និងកម្លាំងស្នាក់ការសន្តិសុខលេខ៣០៣ របស់អាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាឃាតកពាក់ព័ន្ធសំណុំរឿងឃាតកម្មខាងលើនេះ ដែលមានឈ្មោះ ខន ឡា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករតទឹក រស់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

បើតាមការសាកសួររបស់ជំនាញ ក្រោយពីការប្រព្រឹត្តអំពើឃាតកម្មរួច ជនល្មើសបានប្រើប្រាស់ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FT- 17 23 ធ្វើជាមធ្យោបាយដើម្បីគេចខ្លួន។

គួរំលឹកថា កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពសម្លាប់នារីដ៏ស្រស់ស្អាត នៅចំណុចផ្ទះសំណាក់យីហោមុនីកា បន្ទប់លេខ៣២ ក្នុងក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន កណ្តាលក្រុងភ្នំពេញតែម្តង។
ជនរងគ្រោះដែលបានស្លាប់ដោយសារស្នាដៃឃាតកខាងលើ មានឈ្មោះ អ៊ី សុខា ហៅម៉ី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកកាត់ដេរ ស្នាក់នៅ ផ្ទះលេខ១២០ ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានបានប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

//youtu.be/TyFj4lG_yOE

មតិយោបល់