ព័ត៌មានជាតិ

ញ៉ាក់សាច់! កូរ៉ូឡាបើកលឿនខ្លាំងពន្លះដើមមៃសាក់ រលើងគល់ប៉ើងចម្ងាយ១០ម៉ែត្រមុខបុរីអង្គរភ្នំពេញ

ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរូឡាយ៉ាងលឿន តាមបណ្តោយមហាវិថីអង្គរ ក្នុងទិសដៅពីកើតទៅលិច មកដល់មុខបុរីអង្គរភ្នំពេញ ក៏បានបុកដើមឈើម៉ៃសាក់មួយដើម រលើងទាំងគល់ហើយខ្ទាតចម្ងាយ ១០ម៉ែត្រ និងបណ្តាលឲ្យរងការខូចខាតរថយន្តក្រពឹតផ្នែកខាងមុខ បែកធុងទឹក ផ្ទុះពោងទាំង២ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកកូរូឡា ស៊េរី៩៦ ពាក់ស្លាកលេខ កណ្តាល 2A-6091 ពណ៌ស្ករ បើកបរដោយបុរសម្នាក់ មានអាយុប្រហែល៣៤-៣៥ ឆ្នាំ រងរបួសក្បាល ត្រូវបានរថយន្តសង្រ្គោះដឹកទៅព្យាបាលនៅគ្លីនិកឯកជនមួយ។

ក្រោយកើតហេតុ ក៏ឃើញមានតំណាងខាងរថយន្តចេញមកដោះស្រាយសងសំណងការខូចខាតឲ្យទៅម្ចាស់បុរី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់