ព័ត៌មានកីឡា

បឹងកេតអេហ្វសីុ បញ្ចប់កិច្ចសន្យាមុនសុពលភាពជាមួយ TOMOKI

ក្លិបបាល់ទាត់បឹងកេតអេហ្វសីុ បានសូមប្រកាសអំពីកិច្ចព្រមព្រៀងក្នុងការបញ្ចប់កិច្ចសន្យាមុនសុពលភាពជាមួយកីឡាករជប៉ុន Tomoki ដោយសារការស្នើរសំុរបស់សាមីកីឡាករនឹងដើម្បីឲ្យគាត់មានឱកាសស្វែងរកក្លិបថ្មី និងដើម្បីឲ្យបានបង្ហាញខ្លួនបានច្រើនជាងនេះ។

គ្រប់ៗគ្នានៅបឹងកេតអេហ្វសីុបានជូនពរដល់ TOMOKI ឲ្យទទួលបានជោគជ័យនៅពេលខាងមុខ និង សូមអរគុណចំពោះការរួមចំណែកយ៉ាងសំខាន់ជាមួយក្លិបរហូតដល់ពេលនេះ។ អតីតកីឡាកររបស់ខេមបូឌានថាយហ្គឺររូបនេះបានមកចូលរួមជាមួយបឹងកេតតាំងពីដើមរដូវកាល២០១៦មក និងបានចូលរួមក្នុងពានរង្វាន់ធំៗផងដែរដូចជា AFC CUP ជាដើម ហើយក៏ធ្លាប់ជាប់ជាកីឡាករល្អថែមទៀត៕

 

មតិយោបល់