ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ បន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុន ចូលលួចទ្រព្យ ត្រូវគេចាប់វាយឡើងទ្រោមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុន ចូលលួចទ្រព្យទូដែក មិនបានសម្រេច ត្រូវបានម្ចាស់ផ្ទះដឹង ហើយស្រែកបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ជួយចាប់វាយឡើងទ្រោមខ្លួន ប្រគល់ជូនសមត្ថកិច្ច នៅផ្ទះលេខ៧៤ ផ្លូវ១៩២ ក្រុម២៦ ភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីម៉ោងជាង ១រសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋបានប្រាប់ថា នៅម្តុំខាងលើ តែងតែបាត់កង់ទូរស័ព្ទ និងសម្ភារ:ផ្សេងៗ នៅពេលជិតភ្លឺប្រហែលម៉ោង៣ ទៅម៉ោង ៤ព្រឹក ទើបតែមកទល់ពេលកើតហេតុខាងលើ ក៏មានជនម្នាក់ជិះម៉ូតូស្កុបពី ពណ៌ស ស្លាកលេខភ្នំពេញ 1FT-0285 មានដឹកទឹកក្រូច និងស្ពាយកាបូបដាក់ Computer Laptop ពាក់អាវផ្លាក CPS បានឡើងផ្ទះខាងលើ លួចយកទូរដែក តែត្រូវម្ចាស់ផ្ទះដឹង ក៏ស្រែកឆោរឡោ ហើយអ្នកជិតខាងដោយមានការស្អប់ខ្ពើមបងចោរផង ក៏នាំគ្នាជួយចាប់វាយមួយដៃមួយជើង ហើយខលហៅនរគបាលប៉ុស្តិ៍មក យកទៅចាត់ការតាមនីតិវិធីច្បាប់។

លោក ស៊ិន ប៊ុនរី នាយប៉ុស្តិ៍នរគបាលរដ្ឋបាលទឹកល្អក់៣ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿន ចិត្ត្រា អាយុ២៣ឆ្នាំ ស្នាក់ម្តុំផ្សារកំពង់ស្ពឺ ភូមិត្រពាំងព្រះ ឃុំត្រពាំងព្រះ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង មានមុខរបរជាអ្នកយកភារស៊ីផ្សារកំពង់ស្ពឺ និងដកហូតបានម៉ូតូស្កុបពី ពណ៌ស ស្លាកលេខភ្នំពេញ 1FT-0285 Computer Laptop ១គ្រឿង ទូរស័ព្ទ iPhone 6 ១គ្រឿង ទូរស័ព្ទអិនចុចពិល ១គ្រឿង ដែកគោស់១ដើម ថ្មជំនួយសម្រាប់សាកទូរស័ព្ទ ១ដុំ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ក្រោយទទួលបានពាក្យប្តឹង ក៏បញ្ជូនទៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អ្នកប្រម៉ាញ់

photo_2016-04-07_01-02-40photo_2016-04-07_01-02-31photo_2016-04-07_01-02-49

មតិយោបល់