ព័ត៌មានជាតិ

អាសូរណាស់! ពីរនាក់បងប្អូនជិះម៉ូតូ១គ្រឿង ត្រូវរថយន្តបុក បណ្តាលឲ្យបងដាច់ដៃជើងស្លាប់ ប្អូនរងរបួសធ្ងន់

កំពត: កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១២៤-១២៥ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ខេត្តកំពត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តតូច មិនស្គាល់ម៉ាក និងអត្តសញ្ញាណ អ្នកបើកបរ ពីកើតទៅទិសខាងលិច (បុករួចរត់បាត់) ទៅលើម៉ូតូម៉ាកសង់ ផ្លាកលេខកំពត 1H 7537 បើកបរដោយឈ្មោះ ង៉ែត សែ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង បណ្តាលឲ្យដាច់ដៃម្ខាង ជើងម្ខាង ស្លាប់នៅនឹងកន្លែង និងប្អូនស្រីឈ្មោះ ណែត ស្រីមុំ អាយុ១៣ ឆ្នាំ ជិះពីក្រោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងខាងលើ ធ្វើការពិនិត្យវាស់វែង និងបានប្រគល់សាកសព ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះបានដឹកបញ្ជូនទៅសង្រ្គោះ នៅមនី្ទរពេទ្យ ដើម្បីព្យាបាល ៕

មតិយោបល់