ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសស្បែកខ្មៅម្នាក់ ពាក់ពន្ធ័នឹងការស្នាក់នៅគ្មានលិខិតឆ្លងដែន!

ភ្នំពេញៈ ជនបរទេសជាជនជាតិស្បែកខ្មៅម្នាក់ ត្រូបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី៣ សហការជាមួយការិយាល័យគ្រប់គ្រងជនបរទេស ធ្វើការឃាត់ខ្លួន ពីបទស្នាក់នៅគ្មានលិខិតឆ្លងដែន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនបរទេសស្បែកខ្មៅដែលឃាត់ខ្លួនខាងលើនេះមានឈ្មោះ Oliseyenum Fidelis ជនជាតិនីហ្សេរីយ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានស្នាក់នៅគ្មានលិខិតឆ្លងដែន។

ក្រោយឃាត់ខ្លួនជនបរទេសខាងលើនេះរួចហើយនោះ ការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានគ្រប់គ្រងជនបរទេសនៃក្រសួងមហាផ្ទៃបន្តតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់