ព័ត៌មានកីឡា

តោះ! មកមើល Liverpool យកឈ្នះក្រុម Bilbao ៣-១ (វីដេអូ)

Liverpool នៅតែបង្ហាញទម្រង់លេងយ៉ាងល្អដដែល ដោយបានយកឈ្នះក្រុមខ្លាំង មកពីអេស្ប៉ាញ Atletico Bilbao ក្នុងលទ្ធផល ៣-១ ។

ភាពខ្លាំងក្លា របស់ក្រុមហង្សក្រហម Liverpool នៅតែបង្ហាញឲ្យ អ្នកគាំទ្ររបស់ពួកគេ ឃើញដដែល តាមរយៈការយកឈ្នះលើក្រុម ជើងខ្លាំងមកពីអេស្ប៉ាញ Atletico Bilbao ។ ៣គ្រាប់របស់ក្រុមហង្សក្រហម Liverpool រកបានដោយការស៊ុតបាល់១១ម៉ែត្រ នៅនាទីទីទី២១ ដោយកីឡាករ Firmino គ្រាប់ទី២ ដោយកីឡាករ Woodburn នៅនាទីទី ៥៩ និងគ្រាប់ចុងក្រោយ នៅនាទីទី ៨០ ដោយកីឡាករ Solanke ។ ចំណែកក្រុម Atletico Bilbao វិញអាចរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ នៅនាទីទី ៣០ ដោយកីឡាករ Williams ។

យ៉ាងណាវិញ ជ័យជម្នះនេះ បង្ហាញឲ្យឃើញថា Liverpool រដូវកាលនេះ គឺជាក្រុមដែលគ្រោះថ្នាក់បំផុត សម្រាប់ការប្រជែង Premier League នៅរដូវកាលក្រោយនេះ។

ខាងក្រោមនេះជាវីដេអូ ការប្រកួតរវាងក្រុម Liverpool និង Atletico Bilbao៖

https://www.youtube.com/watch?v=v0xB8yMN_jQ

មតិយោបល់