ព័ត៌មានជាតិ

ទំនាស់ពាក្យសម្ដីជាមួយប្រពន្ធបណ្ដាលឲ្យកូនប្រសារកាប់ឪពុកក្មេករបួស នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: នៅវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា ដោយប្រព្រឹត្តសកម្មភាពយកកាំបិតកាប់ទៅលើ ឪពុកក្មេកបណ្ដាលឲ្យរបួស ២កន្លែង រយ:កំភួនដៃស្ដាំប្រវែង ១០០សង់ទីម៉ែត្រ និងគល់ខាងឆ្វេងប្រវែង ០.៥សង់ទីម៉ែត្រ ។

ជនសង្ស័យឈ្មោះ នៅ មេត្តា ភេទប្រុស ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ (ឃាត់ខ្លួន) មុខរបរ កសិករ រស់នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក។ ជនរងគ្រោះឈ្មោះ វិន ផល់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ។

មូលហេតុ៖ ឈ្លោះទំនាស់ពាក្យសំដីជាមួយប្រពន្ធ ពេលនោះឪក្មេកឡើង ទៅឃាត់ជនសង្ស័យក៏ទាញកាំបិតកាប់ឪពុកក្មេកតែម្ដង។

ក្រោយកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយវត្ថុតាង នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់