ព័ត៌មានជាតិ

ក្រពេកនាំឪពុកកូនទិញអេតចាយ បែរជាត្រូវរថយន្តបុកធ្លាក់ប្រឡាយ រួចរត់បាត់!

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តមិនចាំម៉ាកមួយគ្រឿង សង្ស័យបើកដោយអ្នកស្រវឹង រេពេញផ្លូវ បានជ្រុលមកបុកម៉ូតូសណ្តោងរម៉កអេតចាយ ដែលកំពុងជិះ៣នាក់ឪពុកកូនពេញទំហឹង ផ្លោងខ្ទាតចូលប្រឡាយរបួសធ្ងន់ រួចរថយន្តបន្តល្បឿនរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត២យប់ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ភ្លាមៗត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ នាំគ្នាជួយស្រង់ឡើងមកលើគោក បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ចំណែករថយន្តរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់