កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ធ្វើការឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួន លេខ១២៧៧ ដក.ប.ចខ/១៧និង លេខ១២៧៥ ដកបចន/១៧ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ របស់លោកស្រី អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់ខាងលើនេះ ទី១មានឈ្មោះ និម យឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល និងជនសង្ស័យទី២ឈ្មោះ ស្រ៊ុន សារឿន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្នភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ខាងលើត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់