ព័ត៌មានជាតិ

អ្នកខណ្ឌដង្កោដែលកំពុងដាច់ភ្លើងអើយ! ម៉ោង៦និង៣០នាទីយប់ទើបមានភ្លើងប្រើវិញ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យថា៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង៤និង៣០នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅP661 ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្តាលតង់ស្យុងទាប(LV) ដែលបានកកិតជាមួយនឹងមែកឈើ ដែលមានទីតាំងស្ថិតនៅ ភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខណៈនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃដដែលនេះ៕

មតិយោបល់